សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួបជាមួយ ឯកឧត្តម Thamer Mohammed A. Algosaibi ឯកអគ្គរាជទូតវិសាមញ្
រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម Thamer Mohammed A. Algosaibi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ជំនួបនេះបានផ្តល់ឱកាសដល់ភាគីទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រមទាំងពិភាក្សាអំពីវិស័យដែលជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
ការជួបពិភាក្សានេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា និងអារ៉ាប៊ីសាអូឌីត ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។


.jpg)




Post a Comment