ក្រសួងឧស្សាហកម្ម និងទីភ្នាក់ងារ SDC របស់រដ្ឋាភិបាលស្វីស ស្វែងរកកិច្ចសហការកាន់តែស៊ីជម្រៅ ដើម្បីពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម និងជំរុញកំណើនប្រកបដោយបរិយាបន្ន








រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម សហគ្រិនភាព ការអភិវឌ្ឍជំនាញ និងនវានុវត្តន៍ ខណៈកម្ពុជាកំពុងត្រៀមឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច។


គណៈប្រតិភូទីភ្នាក់ងារ SDC ដឹកនាំដោយ លោកស្រី Sonya Elmer Dettelbacher អនុប្រធានកិច្ចសហប្រតិបត្តិការ និងជាប្រធានផ្នែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដែលទើបចូលកាន់តំណែងនៅកម្ពុជា។ បច្ចុប្បន្ន SDC កំពុងគាំទ្រគំនិតផ្តួចផ្តើមដែលផ្តោតលើការងារសមរម្យសម្រាប់យុវជន សហគ្រិនភាពនិងនវានុវត្តន៍ ភាពប្រកួតប្រជែងនៃវិស័យឯកជន និងការអភិវឌ្ឍជំនាញ នៅកម្ពុជា។


MISTI, SDC Explore Deeper Cooperation to Strengthen MSMEs, Inclusive Growth

----------------------


Phnom Penh, August 24, 2026 — Minister of Industry, Science, Technology & Innovation H.E. Hem Vanndy and a delegation from the Swiss Agency for Development and Cooperation (SDC) discussed deeper cooperation to strengthen MSMEs, entrepreneurship, skills development and innovation as Cambodia prepares for its next stage of economic development.


The SDC delegation was led by Ms. Sonya Elmer Dettelbacher, Deputy Director of Cooperation and Head of the Inclusive Economic Development Portfolio, who recently took up her post in Cambodia. SDC currently supports initiatives in Cambodia covering decent employment for youth, entrepreneurship and innovation, private-sector competitiveness and skills development.



Theme images by Radius Images. Powered by Blogger.