ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី អេឡេកសេនដ្រា ហ្ស៊ីតថល (Aleksandra Zittle) ភារធារីស្ដីទីនៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី អេឡេកសេនដ្រា ហ្ស៊ីតថល (Aleksandra Zittle) ភារធារីស្ដីទីនៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើវិស័យបញ្ញាសិប្បនិម្មិត(AI) និងសន្តិសុខសាយប័រ (Cyber-Security)។
On the morning of 21 September 2026, His Excellency KUNG Phoak, Secretary of State and ASEAN SOM Leader of Cambodia, held a bilateral meeting with Mrs. Aleksandra Zittle, Chargé d’Affaires, a.i. of the U.S. Embassy to the Kingdom of Cambodia, at the Ministry. During the Meeting, both sides discussed ways to further strengthen cooperation both within the bilateral and multilateral frameworks and exchanged views on Artificial Intelligence (AI) and Cyber-Security.





Post a Comment