ឯកឧត្តម សុខ ប្រសិទ្ធិ អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត
ឯកឧត្តម សុខ ប្រសិទ្ធិ អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ដែលរៀបចំឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ពិធីនេះប្រព្រឹត្តទៅនៅ សាលសន្និសីទ ជាន់ទី៣ អគារ ក ទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធនានា។
ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត គឺជាផ្នែកមួយនៃការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពរបស់មន្ទីរព័ត៌មានរាជធានី-ខេត្ត ឱ្យកាន់តែទូលំទូលាយ រហ័ស និងងាយស្រួលក្នុងការទទួលបានព័ត៌មានសម្រាប់សាធារណជន។
ព្រឹត្តិការណ៍នេះក៏បង្ហាញពីកិច្ចសហការរវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអនឡាញ ឱ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
















Post a Comment