លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅសមរភូមិមុខក្នុងបុព្វេហេតុការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា ដែលការគោរពវិញាណក្ខន្ធ គឺបានទៅដល់ផ្ទាល់គេហដ្ឋានសពវីរកងទ័ព ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ស្ទឹងត្រែង និងខេត្តក្រចេះ
លោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះក្រុមគ្រួសារយុទ្ធជន ដែលបានពលីក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងដែនអធិបតេយ្យភាពកម្ពុជា និងសូមវីញាណក្ខន្ធវីរកងទ័ពបានទៅកាន់ទីស្ងប់សុខ និងសុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។
លោកជំទាវបណ្ឌិតក៏បានលើកឡើងផងដែរ អំពីវីរភាពវីរកងទ័ព ដែលបានធ្វើសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយជាគំរូសម្រាប់បញ្ជាក់ពីការលះបង់ និងមនសិកាស្នេហាជាតិគ្មានថ្ងៃនឹងបំភ្លេចបាន។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាចូលបុណ្យសពជូនដល់ក្រុមគ្រួសារសព ដើម្បីជាការចូលរួមបុណ្យ ក៏ដូចជាការសម្រាលបន្ទុកនៃការរស់នៅប្រចាំថ្ងៃបន្ត ព្រមទាំងមានការផ្តល់នូវការគិតគូរមួយចំនួនបន្ថែមទៀតផងដែរ។
ថ្ងៃអង្គារ ទី១៩ សីហា ២០២៥
#007
/ Facebook Page៖
https://www.facebook.com/share/12GyV1ispz2//គ្រុបព៍ត៌មាន- Channel News ៖
https://t.me/kpostnews/គ្រុមព៍ត៌មានទាន់ហេតុការណ៍៖
https://t.me/+KgSNWoSdOsgyODdl/Tiktok-ព៍ត៏មានទាន់ហេតុការណ៍៖
https://www.tiktok.com/@kpost.news?_t=ZS-8ufhVck58Vj&_r=1
Post a Comment