សូមប្រគេនពរ និងគោរពជូនពរ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ អង្គការ សមាគម ក្រុមហ៊ុន សហគ្រាស មន្ទីរពេទ្យ គ្រឹះស្ថានសិក្សា ជាដៃគូ អង្គភាពសារព័ត៌មាន ជាសមាជិកទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ព.ស ២៥៦៨ គ.ស ២០២៤!


 ខ្ញុំព្រះករុណាខ្ញុំបាទ ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងភរិយា សូមប្រគេនពរព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ អង្គការ សមាគម ក្រុមហ៊ុន សហគ្រាស មន្ទីរពេទ្យ គ្រឹះស្ថានសិក្សា ជាដៃគូ និងអង្គភាពសារព័ត៌មាន ជាសមាជិក ព្រមទាំងក្រុមគ្រួសារទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ព.ស ២៥៦៨ គ.ស ២០២៤ នេះ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន សម្រេចបានជោគជ័យគ្រប់ភារកិច្ច ជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនសំបូររុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តរៀងទៅ។


ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំព្រះករុណាខ្ញុំបាទ សូមសម្តែងនូវការកោតសរសើរដោយស្មោះអស់ចិត្ត និងសូមថ្លែងអំណរព្រះគុណ និងសូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏ដូចជាអង្គការ សមាគម ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសិក្សា ជាដៃគូ អង្គភាពសារព័ត៌មាន ជាសមាជិកទាំងអស់ ដែលកន្លងមក បានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួន ចូលរួមឧបត្ថម្ភគាំទ្រ និងធ្វើសកម្មភាពជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល។

ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ខ្ញុំព្រះករុណាខ្ញុំបាទ និងភរិយា សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជូនឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងក្រុមគ្រួសារទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ🙏🌷🙏
Theme images by Radius Images. Powered by Blogger.