អាជ្ញាធរជាតិអប្សរា ឆ្លើយតបទៅនឹងសំណួររបស់ប្រជាពលរដ្ឋ រឿងកាត់ដកហូតដើមឈើយាងមួយដើម នៅមុខខ្លោងទ្វារក្រុងអង្គរធំ
ខេត្តសៀមរាប៖ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា ឆ្លើយតបទៅនឹងសំណួររបស់ប្រជាពលរដ្ឋ រឿងកាត់ដកហូតដើមឈើយាងមួយដើម ត្រង់ចំណុចត្រើយខាងត្បូងកសិន្ទុ ជ្រុងខាងលិច ស្ពាននៅមុខខ្លោងទ្វារក្រុងអង្គរធំ ឬត្រើយម្ខាងនៃដើមឈើដែលបានដួលរលំសង្កត់រ់ឺម៉ក បណ្ដោលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសបីនាក់ កាលពីពេលកន្លងទៅ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកច ក្រុងសៀមរាប ខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មានប្រជាពលរដ្ឋមួយចំនួនចោទសួរថា ហេតុអ្វីត្រូវដកហូតដើមឈើយាងមួយដើមនេះ?
អាជ្ញាធរជាតិអប្សរាបន្តថា ការដកហូតនៅពេលនេះ គឺធ្វើតាមការវាយតម្លៃជាក់ស្តែងស្របតាមបច្ចេកទេស។ ដើមឈើនេះអាចដួលមកពេលណាមួយជាយថាហេតុនៅពេលភ្លៀង និងខ្យល់ខ្លាំង។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា មូលហេតុចម្បងនោះគឺដើមឈើយាងមួយដើមនេះមានពុកគល់ និងប្រហោងក្នុង ហើយរហូតដល់ពេលនេះ អាជ្ញាធរជាតិអប្សរាដកហូតតែមួយដើមនេះប៉ុណ្ណោះ
Post a Comment