ខេត្តកែប បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីវិនិយោគសាធារណៈ ប្រកបដោយភាពប្រាកដនិយម និងនវានុវត្តន៍ ដោយសម្រេចបាននូវសមទ្ធិផលសម្រាប់ប្រជាជន ស្របតាមគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ នេះជាកាលៈទេសៈដ៏ល្អ និងត្រឹមត្រូវបំផុត សម្រាប់ការរៀបចំផ្ទះសម្បែងខ្លួនឯងឱ្យបានល្អ ខ្លួនទីពឹងខ្លួន និងឯករាជ្យម្ចាស់ការ ដោយត្រូវប្រើប្រាស់និងកែច្នៃសក្តានុពលដែលមានក្នុងខេត្តកែបជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់តំបន់ឆ្នេរសមុទ្រកម្ពុជា។ ក្រុមការងារគ្រប់ថ្នាក់ និងគ្រប់ផ្នែកត្រូវបន្តជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងអាទិភាពគន្លឹះទាំង ៥ ចំណុច នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ព្រមទាំងត្រូវពង្រីកភាពជាដៃគូ ជាមួយនឹងគម្រោងផ្សេងៗដូចជា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED III) គម្រោងដែលរៀបរៀងតាមរយៈអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាបន្តទៀត ដើម្បីបំពេញបន្ថែម និងពន្លឿនការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខេត្ត។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្ដបន្ដ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដកែប

 

ៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ និងលោកជំទាវ អ៊ុ បុទុម អ៊ូ វណ្ណា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងក្រុមការងារ បានអញ្ជើញកាន់បិណ្ឌវេនទី៧ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅវត្តមង្គលមានលក្ខណ៍ ហៅវត្តត្រពាំងគល់ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បាននាំបច្ច័យរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ចំនួន ៣១ ០៧០ ០០០រៀល(សាមសិបមួយលាន ប្រាំពីរម៉ឺនរៀល) អង្ករ ចំនួន ៥តោន មី ចំនួន ១០០កេស ទឹកបរិសុទ្ធ ចំនួន ១០០កេស និងទឹកក្រូច ចំនួន ១០០កេស ប្រគេនដល់ព្រះសង្ឃ សម្រាប់ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃក្នុងវត្តត្រពាំងគល់ ផងដែរ៕











Theme images by Radius Images. Powered by Blogger.