អបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៤ ) "កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"






 តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មោះមុតស្វិតស្វាញរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជាទទួលជោគជ័យក្នុងការស្នើបញ្ចូលប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកណ្ឌពិភពលោក។  ក្រោមម្លប់នៃសុខសន្តិភាពមរតកវប្បធម៌ច្រើនអនេកដែលស្ទើរតែបាត់បង់ក្នុងសម័យសង្រ្គាម បានរស់រានមានជីវិតឡើងវិញ និងកំពុងត្រូវបានលើកស្ទួយ ឈានទៅដល់ក្លាយជាបេតិកភណ្ឌពិភពលោក និងមនុស្សជាតិ។


សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងពិភពលោក ចូលរួមចំណែកថែរក្សា ការពារ សម្បត្តិវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុកជាយូរលង់ណាស់មកហើយ និងរក្សាគុណតម្លៃខ្ពស់នៃមរតកទាំងអស់នោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
Theme images by Radius Images. Powered by Blogger.