ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១៥០០០ នាក់ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤ នាក់នៅតាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។

*ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះជួបសំណេះសំណាលជាមួយបងប្អូនទាំងអស់ នាពេលនេះ គឺមិនមែនជាកិច្ចជំនួបចុងក្រោយទេ គឺនៅមានបន្តបន្ទាប់ទៀត ដើម្បីបន្តស្វែងរកដំណោះស្រាយជូនដល់បងប្អូន។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្មករ និយោជិត គឺជាកម្លាំងចលករមួយផ្នែកនៅក្នុងការជួយជំរុញដល់ កំណើនសេដ្ឋកិច្ចកម្ពុជា។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រោកចក្រសហគ្រាសនីមួយៗប្រៀបបានដូចជាឋាមពល ឬថ្ម ដើម្បីសាកប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈថ្មមានឋាមពលខ្លាំងភាពរីកចម្រើនប្រទេសក៏កាន់តែខ្លាំងយ៉ាងដូច្នេះដែរ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ បន្តថ្លែងអំណរគុណ ដល់កម្មករ និយោជិត ដែលតែងតែបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជាមានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ គឺតាំងពីជាប្រទេសដែលទទួ លការឧបត្ថម្ភស្ទើរតែទាំងស្រុងពីប្រទេសជាមិត្ត មកជាប្រទេសដែលមានលទ្ធភាពផ្គត់ផ្គង់ និងផលិត ដោយខ្លួនឯង ព្រមទាំងនាំចេញទៅក្រៅប្រទេសថែមទៀត។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឯកភាព និងជំរុញឱ្យមានការចុះបញ្ជីដីធ្លីឱ្យបានលឿន ដើម្បីប្រជាពលរដ្ឋឆាប់បានយកទៅប្រើប្រាស់។

Theme images by Radius Images. Powered by Blogger.