ទំព័រហ្វេសប៊ុកផេកផ្លូវការ ចំនួនពីរ របស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និង អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ត្រូវបានជនអនាមិក (Hacker) លួចយកទៅគ្រប់គ្រង
ភ្នំពេញ៖ ទំព័រហ្វេសប៊ុកផេកផ្លូវការ របស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះថា «ទូរទស្សន៍ជាតិកម្ពុជា ទទក -TVK» និង របស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អំពីទំព័រហ្វេសប៊ុកឈ្មោះ «អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ត្រូវបានជន អនាមិក (Hacker) លួចយកទៅគ្រប់គ្រង ។
ទំព័រហ្វេសប៊ុកផេកផ្លូវការ របស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះថា «ទូរទស្សន៍ជាតិកម្ពុជា ទទក -TVK» និង របស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ឈ្មោះ «អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ត្រូវបានជន អនាមិក (Hacker) លួចយកទៅគ្រប់គ្រងហើយ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន ។
អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និង អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន បានបញ្ជាក់ដូច្នេះថា៖ «“ទូរទស្សន៍ជាតិកម្ពុជា ទទក -TVK និង «អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»” ត្រូវបានជន អនាមិក (Hacker) លួចយកទៅគ្រប់គ្រងបានសម្រេច។ ដូច្នេះ រាល់ការបង្ហោះមិនត្រឹមត្រូវនៅក្នុង ហ្វេសប៊ុក ផេក ខាងលើ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និង អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា សូមបដិសេធ និងមិនទទួលខុសត្រូវនោះទេ»។
ក្រុមការងារ បច្ចេកទេស កំពុងសហការជាមួយមន្ត្រីជំនាញ ដើម្បីដោះស្រាយបញ្ហានេះ។ ប្រសិន បុគ្គលណាយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ បង្ហោះរូបភាពមិនសមរម្យ ឬព័ត៌មានមិនពិត ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕
Post a Comment